Posts

Showing posts from August, 2017

ច្បាប់ស្តីពីសញ្ជាតិ និងនីតិវិធីស្នើសុំ

កិច្ចការស្រាវជ្រាវស្តីពី "សញ្ជាតិ និងនីតិវិធីស្នើសុំ" សេចក្តីផ្តើម សញ្ជាតិ គឺជាចំណងគតិយុត្ដនិងនយោបាយដែលផ្សារភ្ជាប់រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅនឹងរដ្ឋ អធិបតេយ្យ មួយ។ សញ្ជាតិខ្មែរគឺជាចំណងខាងផ្លូវចិត្ដខាងផ្លូវច្បាប់និងខាងផ្លូវនយោបាយដែលភ្ជាប់ រូបវន្ដបុគ្គល ឬនីតិបុគ្គល ទៅនឹងព្រះរាជាណាចក្រកម្ពុជា។ នៅមុនពេលមានសង្គ្រាមស៊ីវិល ប្រទេសកម្ពុជាធ្លាប់មានមូលដ្ឋានគតិយុត្តិ (ក្រមរដ្ឋប្បវេណី) ច្បាប់ អនុក្រឹត្យ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធទៅនឹងកិច្ចសញ្ចាតិ។ ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩កិច្ចការពាក់ព័ន្ធការសុំចូលសញ្ជាតិខ្មែរត្រូវបានលុបបំបាត់ចោលទាំងស្រុងហើយរាល់ឯកសារសំបុត្រស្នាមដែលទាក់ទងទៅនឹងការងារសញ្ជាតិក៏ត្រូវបានបំផ្លិចបំផ្លាញចោលគ្មានសល់។ ក្រោយឆ្នាំ១៩៧៩រហូតមកទល់ឆ្នាំ១៩៩៦ប្រទេសកម្ពុជាក៏មានច្បាប់សម្រាប់អនុវត្តលើកិច្ចសញ្ជាតិព្រោះដោយមើលឃើញថា កិច្ចសញ្ចាតិមានសារៈសំខាន់ណាស់ ដើម្បី ជាចំណងគតិយុត្ដ និង នយោបាយដែលផ្សារភ្ជាប់រូបវន្ដបុគ្គលឬនីតិបុគ្គលទៅនឹងរដ្ឋអធិបតេយ្យ មួយ។ ស្របពេលនោះកម្ពុជាមិនទាន់មានមូលដ្ឋានគតិយុត្តិនិងការណែនាំគ្រាប់គ្រាន់សំរាប់ដំណើរការអនុវត្តកិច្ចការ...