ច្បាប់ស្តីពីសញ្ជាតិ និងនីតិវិធីស្នើសុំ

កិច្ចការស្រាវជ្រាវស្តីពី "សញ្ជាតិ និងនីតិវិធីស្នើសុំ"

សេចក្តីផ្តើម

សញ្ជាតិ គឺជាចំណងគតិយុត្ដនិងនយោបាយដែលផ្សារភ្ជាប់រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅនឹងរដ្ឋ អធិបតេយ្យមួយ។ សញ្ជាតិខ្មែរគឺជាចំណងខាងផ្លូវចិត្ដខាងផ្លូវច្បាប់និងខាងផ្លូវនយោបាយដែលភ្ជាប់ រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅនឹងព្រះរាជាណាចក្រកម្ពុជា។
នៅមុនពេលមានសង្គ្រាមស៊ីវិល ប្រទេសកម្ពុជាធ្លាប់មានមូលដ្ឋានគតិយុត្តិ (ក្រមរដ្ឋប្បវេណី) ច្បាប់ អនុក្រឹត្យ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធទៅនឹងកិច្ចសញ្ចាតិ។
ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩កិច្ចការពាក់ព័ន្ធការសុំចូលសញ្ជាតិខ្មែរត្រូវបានលុបបំបាត់ចោលទាំងស្រុងហើយរាល់ឯកសារសំបុត្រស្នាមដែលទាក់ទងទៅនឹងការងារសញ្ជាតិក៏ត្រូវបានបំផ្លិចបំផ្លាញចោលគ្មានសល់។

ក្រោយឆ្នាំ១៩៧៩រហូតមកទល់ឆ្នាំ១៩៩៦ប្រទេសកម្ពុជាក៏មានច្បាប់សម្រាប់អនុវត្តលើកិច្ចសញ្ជាតិព្រោះដោយមើលឃើញថា កិច្ចសញ្ចាតិមានសារៈសំខាន់ណាស់ ដើម្បីជាចំណងគតិយុត្ដ និង នយោបាយដែលផ្សារភ្ជាប់រូបវន្ដបុគ្គលឬនីតិបុគ្គលទៅនឹងរដ្ឋអធិបតេយ្យមួយ។ ស្របពេលនោះកម្ពុជាមិនទាន់មានមូលដ្ឋានគតិយុត្តិនិងការណែនាំគ្រាប់គ្រាន់សំរាប់ដំណើរការអនុវត្តកិច្ចការសញ្ជាតិនៅឡើយទេ។

ផ្អែកតាមសភាពការណ៍នៃការរីកចំរើនខាងសេដ្ឋកិច្ចនិងសង្គមនិងដោយផ្អែកតាមតម្រូវការចាំបាច់ក្រសួងមហាផ្ទៃបានចាត់ឲ្យមានការសិក្សាស្រាវជ្រាវដើម្បីរៀបចំនូវគោលនយោបាយ ក្រប ខ័ណ្ឌ ច្បាប់ និងរៀបចំបែបបទនិងនីតិវិធីសំរាប់អនុវត្តកិច្ចការសញ្ជាតិ។

លើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃបានដាក់ជូនគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិ​បាលកម្ពុជាពិនិត្យ និងសម្រេចនូវអនុក្រឹត្យចំនួន០៣គឺ១- អនុក្រឹត្យស្ដីពី បែបបទនិងនីតិវិធីនៃការ ទាមទារសញ្ជាតិខ្មែរ ២- អនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការសុំសញ្ជាតូបនីយកម្ម ៣- អនុក្រឹត្យស្ដីពី បែបបទ និងលក្ខខណ្ឌនៃការសុំលះបង់សញ្ចាតិខ្មែរ ។


ជំពូកទី១
ទិដ្ឋភាពច្បាប់ក្នុងក្របខណ្ឌនៃសញ្ចាតិខ្មែរ

..និយមន័យ
១.១.១. រូបវន្ដបុគ្គល បុគ្គលិកលក្ខណៈគតិយុត្តិ និងព្រឹត្ដិការណ៍គតិយុត្តិ
·         មនុស្សគ្រប់រូប គឺជារូបវន្ដបុគ្គល
·         គ្រប់រូបវន្ដបុគ្គលសុទ្ធតែមានបុគ្គលិកលក្ខណៈគតិយុត្តិ
·         បុគ្គលិកលក្ខណៈគតិយុត្តិ គឺជាលក្ខណៈសម្បត្ដិដែលអាចទទួលបាននូវសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់
·         អត្ថិភាពនៃបុគ្គលិកលក្ខណៈគតិយុត្ដរបស់មនុស្សម្នាក់ត្រូវបានផ្ដល់ដោយច្បាប់ដែលចាប់ផ្តើមមានពីពេលចាប់កំណើតរហូតដល់បញ្ចប់ទៅវិញនៅពេលមរណភាព
·         មនុស្សគ្រប់រូបចាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញត្រូវបានច្បាប់កំណត់ឱ្យកត់ត្រានូវព្រឹត្ដិការណ៍សំខាន់៣គឺកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលហៅថាព្រឹត្ដិការណ៍គតិយុត្តិ
·         ព្រឹត្ដិការណ៍គតិយុត្តិ គឺជាអំពើ ឬព្រឹត្ដិហេតុដែលនាំឱ្យកើត ឬបង្អង់ឬរំលត់នូវសិទ្ធិ និង កាតព្វកិច្ចរបស់រូបវន្ដបុគ្គល។
១.១.២. កំណើ
កំណើតជាព្រឹត្ដិការណ៍គតិយុត្តិដែលនាំឱ្យកើតមាននូវរូបវន្ដបុគ្គលពោលគឺជាការចាប់ផ្ដើមកកើតនូវសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប។ដើម្បីឱ្យបានក្លាយជារូបវន្ដបុគ្គលត្រូវមានល័ក្ខខ័ណ្ឌពីរយ៉ាងគឺ៖
·         កើតមកជាមនុស្ស
·         កើតមករស់ ហើយអាចនឹងរស់បាន។

១.១.. អាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ជាកិច្ចសន្យាដ៏ឱឡារឹកមួយធ្វើឡើងដោយបុរសម្នាក់និងនារីម្នាក់ដែលប្ដេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្ដិច្បាប់។ អាពាហ៍ពិពាហ៍អាចនឹងមានអានុភាពពេញលក្ខណៈច្បាប់បាន លុះត្រាតែអាពាហ៍ពិពាហ៍នោះធ្វើឡើងស្របតាមបទប្បញ្ញត្ដិដែលមានចែងក្នុងក្រមរដ្ឋប្បវេណី និងបទប្បញ្ញត្ដិមួយចំនួនជាធរមាននៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។ បុរសនិងនារីអាចរៀបអាពាហ៍ពិពាហ៍បានចាប់ពីអាយុ១៨ឆ្នាំឡើង
ក្នុងករណីភាគីម្ខាងមានអាយុចាប់ពី១៨ឆ្នាំឡើងហើយភាគីម្ខាងទៀតមិនទាន់ដល់អាយុ១៨ឆ្នាំប៉ុន្ដែមានអាយុមិនតិចជាង១៦ឆ្នាំអាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលរបស់ភាគីដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំ


១.. ធាតុផ្សំអត្ដសញ្ញាណកម្មនៃរូបវន្ដបុគ្គល
១... ឈ្មោះ
មនុស្សគ្រប់រូបកើតមកត្រូវតែមានឈ្មោះ។ ឈ្មោះមានលក្ខណៈមិនប្រែប្រួលមានលក្ខណៈជាប់លាប់ និងគ្មានអាជ្ញាយុកាល។ មនុស្សកើតមកត្រូវបានគេដាក់ឈ្មោះដោយកំណត់តាមពីរបៀបគឺ ៖
Ø  តាមបុត្ដភាព ៖ ទារកកើតមកត្រូវតែដាក់ឈ្មោះឱ្យទារកនោះជាចាំបាច់ ដោយយកនាមត្រកូលតាម ល័ក្ខខ័ណ្ឌដូចខាងក្រោម ៖
-        កូនមានខាន់ស្លា ៖ នាមត្រកូលអាចយកត្រកូលដែលក្រុមគ្រួសារបានកំណត់យកតាំងពីដូនតា យូរលង់មកហើយ ឬយកឈ្មោះជីតាខាងឪពុក ឬឈ្មោះឪពុក។
-        កូនឥតខាន់ស្លា ៖ បើឪពុកម្ដាយទទួលស្គាល់ទាំងពីរ គឺយកនាមត្រកូលខាងឪពុក។ បើមានតែ ឪពុក ឬម្ដាយទទួលស្គាល់តែម្នាក់ឯង នាមត្រកូលត្រូវយកតាមនាមត្រកូលអ្នកដែលទទួលស្គាល់ថាជាកូន។
-        កូនសុំពេញលេញ ៖ អាចប្រើនាមត្រកូលរបស់ឪពុកម្ដាយចិញ្ចឹម ឬនាមត្រកូលមុនស្មុំកូនបាន។
Ø  តាមរយៈអាពាហ៍ពិពាហ៍ នៅពេលរៀបអាពាហ៍ពិពាហ៍ ឬក្រោយពេលរៀបអាពាហ៍ពិពាហ៍ ប្ដីប្រពន្ធអាចប្រើនាមត្រកូលរបស់ប្ដី ឬប្រពន្ធ ឬអាចប្រើនាមត្រកូលដើមរៀងៗខ្លួន ដែលមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍បាន

១... លំនៅឋាន
អត្ថន័យនៃលំនៅឋានកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅរបស់បុគ្គលម្នាក់ៗ ត្រូវយកធ្វើជា លំនៅឋាន
ទីសំណាក់ ក្នុងករណីកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ត្រូវបានចាត់ទុកថាជាលំនៅឋាន ។
ករណីដែលគ្មានលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំពោះបុគ្គលដែលគ្មានលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ ទោះបីជាបុគ្គលនោះជាជនជាតិខ្មែរក៏ដោយ ជាជនជាតិបរទេសក៏ដោយ ទីសំណាក់របស់បុគ្គលនោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថាជាលំនៅឋាន។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវអនុវត្ដឡើយ ចំពោះករណីដែលច្បាប់នៃលំនៅឋានត្រូវបានយកមកអនុវត្ដ ។
លំនៅឋានរបស់មនុស្សម្នាក់ គឺជាកន្លែងដែលអ្នកនោះបានកំណត់ការស្នាក់នៅរបស់ខ្លួន ជាទម្លាប់ស់គេ ហើយជាទីតាំងដ៏សំខាន់នៃកិច្ចការ និងជីវភាពរស់នៅរបស់គេជាប្រចាំ។ លំនៅឋានត្រូវកំណត់យក តែមួយគត់ព្រោះជាកន្លែងដែលភ្ជាប់បុគ្គលិកលក្ខណៈគតិយុត្ដនៃរូបវន្ដបុគ្គលទៅនឹងលំនៅឋាននោះ។
ក្នុងករណីដែលគេមិនអាចកំណត់លំនៅឋានរបស់បុគ្គលណាម្នាក់បានច្បាស់លាស់ទេ នោះគេត្រូវ កំណត់យកទីសំណាក់ ឬនិវេសនដ្ឋានណាមួយរបស់អ្នកនោះថាជាលំនៅឋានរបស់បុគ្គលនោះ។
ការកំណត់លំនៅឋានច្បាស់លាស់របស់បុគ្គលម្នាក់គឺបានផ្ដល់ភាពងាយស្រួលក្នុងរឿងក្ដីរដ្ឋប្បវេណី។
ឧទាហណ៍ ៖ ដូចជាតុលាការមានសមត្ថកិច្ច គឺតុលាការនៃទីលំនៅរបស់ចុងចម្លើយ។ ចំពោះអាពាហ៍ ពិពាហ៍ត្រូវរៀបចំឡើងនៅខាងលំនៅឋានរបស់ភាគីខាងនារី។

១... សញ្ជាតិ

សញ្ជាតិ គឺជាចំណងគតិយុត្ដ និងនយោបាយ ដែលផ្សារភ្ជាប់រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅនឹង រដ្ឋអធិបតេយ្យមួយ។ សញ្ជាតិខ្មែរ គឺជាចំណងខាងផ្លូវចិត្ដ ខាងផ្លូវច្បាប់ និងខាងផ្លូវនយោបាយ ដែលភ្ជាប់ រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅ នឹងព្រះរាជាណាចក្រកម្ពុជា។

-        ត្រូវបានសញ្ជាតិខ្មែរ ទោះកើតនៅទីណាក៏ដោយ
·         កូនមានខាន់ស្លាដែលកើតពីឪពុក ឬម្ដាយមានសញ្ជាតិខ្មែរ
·         កូនឥតខាន់ស្លាដែលកើតពីឪពុក ឬម្ដាយមានសញ្ជាតិខ្មែរទទួលស្គាល់
·         កូនដែលឪពុក ឬម្ដាយមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្ដាយមានសញ្ជាតិខ្មែរ។
-        ត្រូវបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
·         កូនដែលកើតពីឪពុក និងម្ដាយបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រ កម្ពុជា។
·         កូនដែលកើតពីឪពុក ម្ដាយមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រ កម្ពុជា ត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
-        ត្រូវបានសញ្ជាតិខ្មែរដោយការរៀបអាពាហ៍ពិពាហ៍។ ស្ដ្រី ឬបុរសបរទេសណាដែលយកប្ដី ប្រពន្ធខ្មែរ ដោយ បានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបានលុះណាតែស្ដ្រី បុរសនោះរស់នៅ ជាមួយគ្នារយៈពេល បីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។ បែបបទ និងនីតិវិធីនៃការ ទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការផ្ដល់សញ្ជាតិខ្មែរតាមករណីទាមទារសញ្ជាតិ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ
-        ត្រូវបានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម (ដែលសម្រេចដោយព្រះរាជក្រឹត្យ)។
១.. ជនបរទេស និងជនអន្ដោប្រវេសន៍
១... ជនបរទេស
ត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះ មានសញ្ជាតិ ជំនឿ សាសនា ឬមានដើមកំណើតណាមួយក៏ដោយ។
១... ជនបរទេសកំពុងស្ថិតនៅ ឬស្នាក់នៅកម្ពុជា
 អនុលោមតាមមាត្រា៤ នៃច្បាប់ស្តីពីអន្តោប្រវេសន្តរបស់ព្រះរាជាណាចក្រកម្ពុជា ជនបរទេស ត្រូវចែកចេញ ជាបីប្រភេទគឺៈ
·         ជនបរទេសមិនមែនអន្ដោប្រវេសន៍
·         ជនបរទេសអន្ដោប្រវេសន៍
·         ជនបរទេសអន្ដោប្រវេសន៍ ជាអ្នកវិនិយោគឯកជន
១...ជនបរទេសមិនមែនអន្ដោប្រវេសន៍
ជនបរទេសមិនមែនអន្ដោប្រវេសន៍គឺ
·         ភ្នាក់ងារដែលបម្រើការនៅស្ថានទូតបរទេសឬស្ថានកុងស៊ុលបរទេសឬស្ថានតំណាងបេសកកម្ម បរទេស អ្នកជំនាញការអន្ដរជាតិ និងជនផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមការស្នើសុំ ឬតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល ដោយរាប់ទាំងក្រុមគ្រួសារ និង បុគ្គលិករបស់គេក្នុងរយៈពេល ដែលគេស្នាក់អាស្រ័យនៅ។
·         ទាហាន មន្ដ្រី អ្នករដ្ឋការ និយោជិក និងភ្នាក់ងារបរទេស និសិ្សត ព្រមទាំងគ្រួសារដែល ចូលមកព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
·         អ្នកធ្វើដំណើរឆ្លងកាត់ ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទិស​ដៅចុងក្រោយរបស់ខ្លួន។ ក្នុងករណីនេះការស្នាក់អាស្រ័យនៅមិនត្រូវលើសពីមួយសប្ដាហ៍ លើកលែងតែក្នុងករណីប្រធានសក្ដិ។
·         អ្នកទេសចរណ៍ដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ
·         អ្នកតំណាងពាណិជ្ជកម្ម ធនាគារ អ្នកប្រកបមុខរបរផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រ កម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ ក្នុងករណីនេះ ការស្នាក់ អាស្រ័យមិនអាចលើសពី ៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់ ការស្នាក់អាស្រ័យនៅនេះ អាចបន្ដទៀតបានរយៈពេល៣ខែ ជាអតិបរមា តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
·         ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្ដនានានៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ទទួលការអនុញ្ញាតឱ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឬមួយដងមួយកាល។ ល័ក្ខខ័ណ្ឌផ្សេងៗក្នុង ការអនុវត្ដចំណុចទី៦ នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
·         អ្នកធ្វើដំណើរ កងនាវិក និងយានិក ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និង តាមព្រលានយន្ដហោះ។
·         ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
១...ជនបរទេសអន្ដោប្រវេសន៍
ជនបរទេសដែលចាត់ទុកជាអន្ដោប្រវេសន្ដ គឺជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្រប ច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរ ឬ ដើម្បីប្រកបវិជ្ជាជីវៈ ឬ ធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។
១...៣  ជនបរទេសអន្ដោប្រវេសន៍ជាអ្នកវិនិយោគឯកជន
ជនបរទេសអន្ដោប្រវេសន្ដជាអ្នកវិនិយោគឯកជន គឺជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រ កម្ពុជា ដើម្បីវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជនបរទេសអន្ដោប្រវេសន្ដជាអ្នកវិនិយោគឯកជន ចែកចេញពីរប្រភេទគឺ ៖
-        ជនបរទេសដែលចូលមកកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
-        ជនបរទេសដែលបានទទួលលិខិតអនុញ្ញាតឱ្យវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។

ជំពូកទី
លក្ខខណ្ឌច្បាប់នៃការទទួលបានសញ្ចាតិខ្មែរ

សញ្ជាតិ គឺជាចំណងគតិយុត្ដ និងនយោបាយ ដែលផ្សារភ្ជាប់រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅនឹង រដ្ឋអធិបតេយ្យមួយ។ សញ្ជាតិខ្មែរ គឺជាចំណងខាងផ្លូវចិត្ដ ខាងផ្លូវច្បាប់ និងខាងផ្លូវនយោបាយ ដែលភ្ជាប់ រូបវន្ដបុគ្គល ឬនីតិបុគ្គលទៅ នឹងព្រះរាជាណាចក្រកម្ពុជា។ យោងតាមច្បាប់ ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើង នៅក្នុងករណី ៣ ធំៗ៖
  • ការទទួលសញ្ជាតិខ្មែរពីកំណើត
  • ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍
  • ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម)
២.១.ការទទួលបានសញ្ជាតិខ្មែរពីកំណើត
២.១.១.ទទួលបានសញ្ជាតិខ្មែរតាមរយៈឈាមជ័រ ឬខ្សែលោហិត
ច្បាប់ខ្មែរ ក៏ដូចជា ច្បាប់នៅតាមប្រទេសភាគច្រើនផ្សេងទៀត នៅលើពិភពលោក ជាពិសេស ប្រទេស​ដែលមានប្រព័ន្ធច្បាប់ Romano-Germanique ការកំណត់សញ្ជាតិខ្មែរពីកំណើត គឺត្រូវយកសិទ្ធិដែលជាប់នឹង​ខ្សែលោហិតជាធំ។ មានន័យថា កូនដែលកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ ត្រូវទទួលបានសញ្ជាតិ​ខ្មែរពីកំណើត ទោះបីជាកើតនៅទីណាក៏ដោយ (កើតនៅក្នុងទឹកដីកម្ពុជាក៏ដោយ ឬក៏កើតនៅបរទេសក៏​ដោយ)។
គួរបញ្ជាក់បន្ថែមថា មិនចាំបាច់ទាល់តែទាំងសងខាង (ទាំងឪពុក ទាំងម្តាយ) មានសញ្ជាតិខ្មែរ ទើបកូន​មានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើតទេ។ ឲ្យតែមានម្ខាងណាមួយមានសញ្ជាតិខ្មែរ(ឪពុកបរទេស ម្តាយខ្មែរ ឬឪពុកខ្មែរ ម្តាយបរទេស) ក៏កូនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានដែរ។ ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូន​ដែលកើតក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់) ដែលម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ ក៏អាចទទួលបានសញ្ជាតិ​ខ្មែរពីកំណើតបានដែរ ឲ្យតែឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ទទួលស្គាល់កូននេះថាជាកូនរបស់ខ្លួន។
ឧទាហរណ៍៖ កូនកើតក្រៅចំណងអាពាហ៍ពិពាហ៍ ពីម្តាយជាជនបរទេស ហើយឪពុកមានសញ្ជាតិខ្មែរ។ បើសិនជាឪពុកដែលមានសញ្ជាតិខ្មែរនេះ ទទួលស្គាល់តាមផ្លូវច្បាប់ថា កូននេះ គឺជាកូនរបស់ខ្លួន កូននេះត្រូវ​មានសិទ្ធិទទួលបានសញ្ជាតិខ្មែរពីកំណើត។ ផ្ទុយទៅវិញ បើមានតែម្តាយ ដែលទទួលស្គាល់កូន ចំណែក​ឪពុកមិនទទួលស្គាល់ កូននេះមិនអាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានទេព្រោះម្តាយមិនមានសញ្ជាតិខ្មែរ។ ក្នុងករណីកូន ដែលឪពុកម្តាយមិនទទួលស្គាល់ ប៉ុន្តែ តុលាការចេញសាលក្រមកំណត់ថា កូននេះពិតជា​កើតពីឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ កូននេះក៏ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើតដែរ។

២.១.២.ការទទួលបានសញ្ជាតិតាមទីកន្លែងកំណើត

ត្រូវបានតទទួលសញ្ជាតិខ្មែរចំពោះកូនដែលកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
និយាយពីកូនបរទេស ដែលកើតនៅលើទឹកដីកម្ពុជាវិញ។ ច្បាប់ខ្មែរមិនដូចជាច្បាប់នៅប្រទេសមួយ​ចំនួន ដូចជា អាមេរិក កាណាដា ឬក៏អូស្រ្តាលីទេ។ កូន ដែលកើតនៅលើទឹកដីខ្មែរ ក៏ប៉ុន្តែ មានទាំងឪពុក និងទាំងម្តាយជាជនបរទេស មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ លើកលែងតែឪពុក និងម្តាយជាជន​បរទេសនោះ កើតនៅក្នុងប្រទេសកម្ពុជាដែរ ហើយរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ទើបកូនរបស់គាត់អាច​ទទួលបានសញ្ជាតិខ្មែរពីកំណើតបាន។
សរុបមកវិញ កូនដែលកើតនៅលើទឹកដីកម្ពុជាពីឪពុកម្តាយជាជនបរទេស ហើយឪពុកម្តាយបរទេស​នេះ មិនបានកើតនៅក្នុងប្រទេសកម្ពុជាទេ កូននេះមិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ។ ក៏ប៉ុន្តែ បើសិន​ជាកូននេះកើតមក ធំដឹងក្តី បន្តរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ហើយក្រោយមក មានកូនកើតនៅក្នុង​ប្រទេសកម្ពុជា កូនរបស់គាត់ ដែលជាកូនបរទេសជំនាន់ទី២នេះ ត្រូវមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត។

២.២.សញ្ជាតិខ្មែរតាមអាពាហ៍ពិពាហ៍
ត្រូវបានសញ្ជាតិខ្មែរដោយការរៀបអាពាហ៍ពិពាហ៍។ ស្ដ្រី ឬបុរសបរទេសណាដែលយកប្ដី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារសញ្ជាតិខ្មែរបានលុះណាតែស្ដ្រី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបី(៣)ឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។ បែបបទ និងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការផ្ដល់សញ្ជាតិខ្មែរតាមករណីទាមទារសញ្ជាតិ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ។
ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិ ដោយសារការរៀបអាពាហ៍បិពាហ៍ជាមួយជនបរទេសទេ។
..បែបបទនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស
ជនបរទេស ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវមាន វត្តមាន នៅព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍។
ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ សាមីខ្លួនជនបរទេសត្រូវបំបេញបែបបទ និង ភ្ជាប់នូវ​សំណុំឯកសារដូចខាងក្រោម៖
ក.សំណុំឯកសារសំរាប់ជនបរទេស
-        ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-        ឯកសារថតចម្លងនៃលិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេសមានទិដ្ឋាការចូលប្រទេសកម្ពុជា ដែល នៅមានសុពលភាព
-        លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន​នៃជនបរទេស
-        លិខិតបញ្ជាក់សុខភាពចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
-        លិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស
-        លិខិតបញ្ជាក់អំពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជនបរទេសដែលធានាដល់ជីវភាពរស់នៅ ចេញ ដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស
ឯកសារថតចម្លងនៃលិខិតឆ្លងដែន និងលិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ត្រូវ មាន​បញ្ជាក់នីត្យានុកូលភាពពីស្ថានទូត ឬស្ថានតំណាងនៃប្រទេសរបស់សាមីខ្លួនជនបរទេស ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា។
ខ.សំណុំឯកសារសំរាប់ជនបរទេស
-        ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-        សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួនពលរដ្ឋខ្មែរ
-        លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយមេឃុំ ឬចៅសង្កាត់នៃលំនៅដ្ឋាន​អចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ
-        លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា
..១.នីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស
ទី១ - ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ច ពិនិត្យ និងផ្ដល់យោបល់លើសំណុំឯកសាររបស់ជនបរទេសដែលសុំរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ និងត្រូវជូន ដំណឹងទៅសាមីខ្លួនជនបរទេសវិញ ក្នុងរយៈពេលយ៉ាងយូរ ០៥ថ្ងៃការងារ។ ក្រោយពីបាន ពិនិត្យ និងផ្ដល់​យោបល់លើសំណុំឯកសាររបស់ជនបរទេសហើយ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ត្រូវ​បញ្ជូនសំណុំឯកសារទាំងនោះទៅក្រសួងមហាផ្ទៃ និងជូនព័ត៌មានទៅស្ថាប័នពាក់ព័ន្ធ។
ទី២.-.បន្ទាប់ពីទទួលបានសំណុំឯកសាររៀបអាពហ៍ពិពាហ៍របស់ជនបរទេស ពីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃមានភារកិច្ចៈ
-        ចុះបញ្ជីសំណុំឯកសាររបស់ជនបរទេសនោះ និងត្រូវជូនដំណឹងទៅសាមីខ្លួនជនបរទេសវិញ ក្នុង រយៈពេលយ៉ាងយូរ ០៥ថ្ងៃ នៃថ្ងៃធ្វើការងារ
-        ជូនដំណឹងអំពីការសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ខានឃុំ-សង្កាត់នៃលំនៅដ្ឋាន អចិន្រ្តៃយ៍ របស់សាមីខ្លួនពលរដ្ឋខ្មែរ
-        ពិនិត្យនីត្យានុកូលភាពលើសំណុំឯកសារដែលចេញដោយមន្រ្តីអត្រានុកូលដ្ឋានឃុំ-សង្កាត់នៃលំ​នៅ ដ្ឋាន អចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ
ទី៣.-.មន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្រោយពីទទួលបាននូវសេចក្ដីជូនដំណឹងពីក្រសួងមហាផ្ទៃ ស្ដីពី​ការសុំរៀបអាពាហ៍ពិពាហ៍របស់ជនបរទេស និងពីសាមីខ្លួនពលរដ្ឋខ្មែរ  និងបានពិនិត្យឃើញថា ឯកសាររបស់​សាមីខ្លួនទាំងពីរមានលក្ខណៈត្រឹមត្រូវ ស្របតាមការកំណត់ក្នុងបែបបទ និងនីតិវិធីអត្រានុកូលដ្ឋានហើយ មន្រ្តី​អត្រានុកូលដ្ឋានត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ចំនួន ០៥ សន្លឹក ដើម្បីបិទប្រកាសជាសាធារណៈរយៈ​ពេល ១០ថ្ងៃ ។ ផុតរយៈពេល ១០ថ្ងៃ ប្រសិនបើគ្មាន ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះ ទើប​មន្រ្តីអត្រានុកូលដ្ឋានអាចចុះបញ្ជីអាពាហ៍ ពិពាហ៍ជូនសាមីខ្លួនទាំងពីរបាន។


..២.បែបបទនៃការទាមទារសញ្ជាតិខ្មែរ
ជនបរទេសជាបុរសឬជាស្រ្តី ដែលមានបំណងទាមទារសញ្ជាតិខ្មែរ ត្រូវបំពេញបែបបទនៅ ក្រសួង​មហាផ្ទៃ។
ជនបរទេសជាបុរសឬជាស្រ្តី ដែលមានបំណងទាមទារសញ្ជាតិខ្មែរ ត្រូវមានវត្តមាននៅក្នុង ព្រះរាជា​ណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំនិងត្រូវបំពេញបែបបទដូចខាងក្រោម៖
-        ពាក្យសុំទាមទារសញ្ជាតិខ្មែរចំនួន០២ ច្បាប់
-        លិខិតបញ្ជាក់ឯកភាពរបស់សហព័ទ្ធជាពលរដ្ឋខ្មែរចំនួន០២ច្បាប់
-        ជិវប្រវត្តិសង្ខេបរបស់សាមីខ្លួន មានស្នាមម្រាមដៃ ឈ្មោះ មានបិទរូបថតទំហំ ៤ស.ម គុណ ៦ស.ម ចំនួន០២ច្បាប់ និងមានភ្ជាប់រូបថតចំនួន១០សន្លឹក។ រូបថតទាំងអស់ត្រូវ ថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វែនតា
-        លិខិតបញ្ជាក់ទីលំនៅ និងលិខិតបញ្ជាក់គំនិតមារយាទ ចេញដោយមេឃុំ ឬចៅសង្កាត់ នៃទីលំនៅរបស់សាមីខ្លួន ០១ច្បាប់
-        លិខិតថ្កោលទោសមានសុពលភាពចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមី ខ្លួន ០១ច្បាប់ ដោយមានបញ្ជាក់ពីស្ថានទូត ឬស្ថានតំណាងរបស់ខ្លួន
-        សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់សាមីខ្លួនចំនួន ០២ច្បាប់
-        លិខិតឆ្លងដែនថតចម្លងរបស់សាមីខ្លួនដែលមានសុពលភាពចំនួន ០២ច្បាប់។
..៣  នីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ      
ការផ្ដល់សញ្ជាតិខ្មែរតាមករណីទាមទារសញ្ជាតិខ្មែររបស់ជនបរទេសជាបុរស ឬជាស្ដ្រី ត្រូវ សម្រេច​ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសេចក្ដីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ។
ជនបរទេសជាបុរស ឬជាស្រ្តីដែលព្រះមហាក្សត្របានប្រទានសញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខ តុលាការកំពូល ។ ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីបានធ្វើសម្បថ ដោយក្រសួង​មហាផ្ទៃ។

២.៣.សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
ក្រៅពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។ សញ្ជាតូបនីយកម្មមិន​មែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាកាអនុគ្រោះរបស់ព្រះរាជាណាចក្រ​កម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការ​ណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធចោលបានតាម អំណាចឆន្ទា​នុសិទ្ធិ។
..១. បែបបទនៃកាសុំសញ្ជាតូបនីយកម្ម
ជនបរទេសជាបុរស ឬជាស្រ្តីដែលមានបំណងសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មត្រូវមានវត្ត​មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំ និងត្រូវបំពេញបែបបទនៅក្រសួងមហាផ្ទៃដូចខាង​ក្រោម៖
-        ពាក្យសុំចូលសញ្ជាតិខ្មែរចំនួន០២ ច្បាប់
-        ជិវប្រវត្តិសង្ខេបរបស់សាមីខ្លួន មានស្នាមម្រាមដៃ ឈ្មោះ មានបិទរូបថតទំហំ ៤ស.ម គុណ ៦ស.ម ចំនួន០២ច្បាប់ និងមានភ្ជាប់រូបថតចំនួន១០សន្លឹក។ រូបថតទាំងអស់ត្រូវ ថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វែនតា
-        សេចក្ដីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ សាមីខ្លួន​ជនបរទេស០២ច្បាប់
-        លិខិតឆ្លងដែនថតចម្លង និងទិដ្ឋាការថតចម្លងរបស់សាមីខ្លួន ដែលនៅមានសុពលភាពចាប់ពីថ្ងៃ​ចូលដំបូងរហូតដល់ថ្ងៃចូលចុងក្រោយក្នុងព្រះរាជាណាចក្រកម្ពុជា ០២ច្បាប់
-        លិខិតបញ្ជាក់ទីលំនៅ និងលិខិតបញ្ជាក់គំនិតមារយាទចេញដោយមេឃុំ ឬចៅសង្កាត់ ចំនួន​០១ច្បាប់
-        លិខិតថ្កោលទោសមានសុពលភាព ចេញដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០១ច្បាប់
-        លិខិតថ្កោលទោសមានសុពលភាពចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមី ខ្លួន ០១ច្បាប់ ដោយមានបញ្ជាក់ពីស្ថានទូត ឬស្ថានតំណាងរបស់ខ្លួន
-        លិខិតបញ្ជាក់សុខភាព និងកាយសម្បទាចេញដោយសមត្ថកិច្ចសុខាភិបាល០២ច្បាប់
-        ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ចេញដោយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន០១ច្បាប់។
ដើម្បីទទួលបានសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្មនេះ ជនបរទេសត្រូវបំពេញលក្ខខណ្ឌមួយចំនួន​ជាចាំបាច់៖

-         ត្រូវមានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅនៅក្នុងប្រទេសកម្ពុជា ឬបានស្នាក់នៅជាប់ជាប្រចាំ​ដោយស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច ៧ឆ្នាំ ហើយកំពុងបន្តមានទីលំនៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលដាក់ពាក្យសុំសញ្ជាតិ។
-         ត្រូវមានលិខិតបញ្ជាក់ថាជននោះមានគំនិតមារយាទ និងសីលធម៌ល្អ ដែលចេញដោយមេឃុំ ឬ​ចៅសង្កាត់ នៃទីលំនៅរបស់ខ្លួន
-         ត្រូវមានលិខិតថ្កោលទោស ដែលបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
-         ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលយកនូវទំនៀមទម្លាប់ និងប្រពៃណីល្អ របស់ខ្មែរ
-         ត្រូវមានបញ្ហា និងកាយសម្បទាល្អ ដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំជាបន្ទុកដល់ជាតិ។
..២. នីតិវិធីនៃការសុំរសញ្ជាតូបនីយកម្ម
-         ការផ្ដល់សញ្ជាតិខ្មែររបស់ជនបរទេសជាបុរសឬជាស្ដ្រីដោយសញ្ជាតូបនីយកម្ម ត្រូវសម្រេចដោយព្រះ​រាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសេចក្ដីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ។
-         ជនបរទេសជាបុរស ឬជាស្រ្តីដែលព្រះមហាក្សត្របានប្រទានសញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅ ចំពោះមុខ​តុលាការកំពូល។ ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីបានធ្វើសម្បថ ដោយ​ក្រសួងមហាផ្ទៃ។
លក្ខខណ្ឌទាំងប៉ុន្មានខាងលើនេះ គឺជាលក្ខខណ្ឌទូទៅ ដែលអាចមានករណីលើកលែងមួយចំនួន ជា​ពិសេស ទាក់ទងនឹងរយៈពេលរស់នៅក្នុងប្រទេសកម្ពុជា។ ជនបរទេស ដែលកើតក្នុងប្រទេសកម្ពុជា លក្ខខណ្ឌ​តម្រូវឲ្យស្នាក់នៅជាប់ៗគ្នា ក្នុងប្រទេសកម្ពុជា ចំនួន ៧ឆ្នាំ ត្រូវកាត់បន្ថយឲ្យមកនៅត្រឹម ៣ឆ្នាំវិញ។ ដូចដែល​បានលើកឡើងខាងលើរួចហើយថា ជនបរទេស ដែលកើតនៅក្នុងទឹកដីកម្ពុជាមិនមានសិទ្ធិទទួលសញ្ជាតិខ្មែរពី​កំណើតទេ។ ក៏ប៉ុន្តែ បើសិនជាគាត់ចង់បានសញ្ជាតិខ្មែរ គាត់អាចដាក់ពាក្យសុំសញ្ជាតូបនីយកម្មបានដោយ​ច្បាប់ដាក់លក្ខខណ្ឌធូរជាងជនបរទេស ដែលមិនកើតក្នុងប្រទេសកម្ពុជា។ ចំពោះជនបរទេសណា ដែល​បានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ១ពាន់ ២រយ ៥០លានរៀលឡើងទៅ (ប្រហែល​ជាជាង ៣០ម៉ឺនដុល្លារ) ដែលជាគម្រោងវិនិយោគជាក់ស្តែង ទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែ មិនមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌស្នាក់នៅជាប់គ្នាក្នុងប្រទេសកម្ពុជាក៏ត្រូវកាត់​បន្ថយ ពី ៧ឆ្នាំ មក ៣ឆ្នាំវិញ ដូចករណីជនបរទេសកើតក្នុងប្រទេសកម្ពុជាដែរ។ បើសិនជាការវិនិយោគនេះ​ធ្វើឡើង ក្នុងទំហំទឹកប្រាក់ដូចគ្នា ក៏ប៉ុន្តែ មានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌទាក់ទងនឹង​រយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវលើកលែងទាំងស្រុងតែម្តង។ មានន័យថា ទោះបីជនបរទេសនោះទើប​នឹងរស់នៅក្នុងប្រទេសកម្ពុជាបាន ១ឆ្នាំ កន្លះឆ្នាំ ឬ១ខែ ក៏អាចដាក់ពាក្យសុំសញ្ជាតិខ្មែរបានដែរ។
ដូចគ្នាដែរចំពោះជនបរទេសណា ដែលបានធ្វើអំណោយជាលុយដល់ថវិកាជាតិ ចាប់ពី ១ពាន់លាន​រៀលឡើងទៅ (ប្រហែលជា ២៥ម៉ឺនដុល្លារ) សម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចរបស់​កម្ពុជា។ ឬជនបរទេសណា ដែលបានបង្ហាញនូវភស្តុតាងបញ្ជាក់ថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃ​ពិសេសអ្វីមួយដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាក្នុងករណីណាមួយក៏ដោយ ច្បាប់ស្តីពី​សញ្ជាតិចែងថា ការសុំសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកសុំទេ។ ប៉ុន្តែ វាជាការ​អនុគ្រោះរបស់កម្ពុជា។ ដូច្នេះ បើទោះបីជាអ្នកសុំបានបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ក៏ដោយ ក៏​ពាក្យសុំនេះអាចត្រូវបដិសេធចោលបានដែរ ហើយការបដិសេធពាក្យសុំសញ្ជាតូបនីយកម្មនេះ អាចធ្វើឡើង ទៅតាមអំណាចឆន្ទានុសិទ្ធិ មានន័យថា កម្ពុជាមិនចាំបាច់ត្រូវបកស្រាយពន្យល់ថា ហេតុអ្វីបានជាខ្លួន​បដិសេធពាក្យសុំសញ្ជាតិនេះទេ។ ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ក៏ដូចជា ការផ្តល់សញ្ជាតិតាម​រយៈអាពាហ៍ពិពាហ៍ដែរ គឺត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយ​ព្រះមហាក្សត្រ។
ជនដែលបានអនុញ្ញាតឱ្យចូលជាសញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។

..ការបាត់បង់សញ្ជាតិ
យោងតាមមាត្រា១៨ នៃច្បាប់ស្តីពីសញ្ជាតិ ដែលសភាបានអនុម័តនៅនីតិកាលទី១ នាថ្ងៃទី២០ សីហា ឆ្នាំ១៩៩៦ចែងថា ជនណាដែលមានសញ្ជាតិខ្មែរហើយមានអាយុ ១៨ឆ្នាំយ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរ​បាន ក្នុងករណីជននោះមានសញ្ជាតិមួយផ្សេងទៀត និងដោយគ្មានការបង្ខិតបង្ខំ ។ ហើរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋ ខ្មែរមិនអាចត្រូវដកសញ្ជាតិ និរទេស ឬចាប់ខ្លួន​បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ មាន ​ន័យថា ពលរដ្ឋខ្មែរមិនត្រូវបាត់បង់សញ្ជាតិជាខ្មែរនោះទេ បើទោះជាទទួលបានសញ្ជាតិបរទេសហើយក៏ដោយ ពោលគឺ ពលរដ្ឋខ្មែរអាចមានសញ្ជាតិបរទេសផង និងសញ្ជាតិខ្មែរផង ក្នុងពេលជាមួយគ្នា។ ដូច្នេះ ប្រជាពលរដ្ឋ​ខ្មែរ នៅបរទេស នៅតែមានសិទ្ធិក្នុងឋានៈជាពលរដ្ឋខ្មែរដដែល។ នេះបើនិយាយជាគោលការណ៍ផ្លូវច្បាប់។
ដូច្នេះ ជនជាតិខ្មែរ រស់នៅបរទេស នៅតែមានសិទ្ធិក្នុងឋានៈជាពលរដ្ឋខ្មែរដដែល។ នេះបើនិយាយជាគោល​ការណ៍ផ្លូវច្បាប់។
..១.លក្ខខណ្ឌនៃកាសុំលះបង់សញ្ជាតិ
សាមីជនដែលសុំលះបង់សញ្ជាតិខ្មែរ ត្រូវដាក់ពាក្យសុំលះបង់សញ្ជាតិខ្មែរ និងត្រូវបំពេញ បែបបទ​ដូចខាងក្រោម៖
-        ពាក្យសុំលះបង់សញ្ជាតិខ្មែរចំនួន០២ ច្បាប់
-        ជិវប្រវត្តិសង្ខេបរបស់សាមីខ្លួន មានស្នាមម្រាមដៃ ឈ្មោះ មានបិទរូបថតទំហំ ៤ស.ម គុណ ៦ស.ម ចំនួន០២ច្បាប់ និងមានភ្ជាប់រូបថតចំនួន១០សន្លឹក។ រូបថតទាំងអស់ត្រូវ ថតថ្មីចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វែនតា
-        សៀវភៅគ្រួសារថតចម្លង ឬសៀវភៅស្នាក់នៅថតចម្លង ០១ច្បាប់
-        សេចក្ដីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ឬលិខិតឆ្លងដែន ថត​ចម្លង ០១ច្បាប់
-        លិខិតបញ្ជាក់សញ្ជាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេស​ដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ជាតិ ០១ច្បាប់
-        ចំពោះពលរដ្ឋខ្មែរជាបុរសឬជាស្រ្តីរស់នៅបរទេសស្របច្បាប់ត្រូវមានលិខិតបញ្ជាក់ទីលំនៅរបស់សាមីខ្លួននៃប្រទេសនោះ ០១ច្បាប់។
..២  នីតិវិធីនៃការសុំលះបង់សញ្ជាតិខ្មែរ
ការសុំលះបង់សញ្ជាតិរបស់ពលរដ្ខខ្មែរជាបុរស ឬជាស្ដ្រី ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរ​របស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសេចក្ដីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ជំពូក៣
ទោសបញ្ញតិ
មានតែប្រជាពលរដ្ឋខ្មែរទេ ទើបមានសិទ្ធិទទួល និងកាន់កាប់អត្តសញ្ញាណប័ន្ណសញ្ជាតិខ្មែរ និងលិខិត​ឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ។
ជនបរទេសណា ដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃ​ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ។
ជនណាដែលក្លែង ធ្វើការកោស លុប សរសេរត្រួត ឬឱ្យគេខ្ចីកោសលុបសរសេរឈ្មោះក្លែងក្លាយ នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬមួយប្រើប្រាស់ឯកសារទាំង នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ។
មន្ត្រី ភ្នាក់ងាររាជការ ឬជនណាដែលសមគំនិត ជួយលាក់បាំង ឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា២០ និង២១ នៃច្បាប់នោះ ។


Comments

Post a Comment